Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ បានអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី.ម.ក ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឧកញ្ញា ម៉ៅ ម៉ាល័យ

   ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី.ម.ក ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឧកញ្ញា ម៉ៅ ម៉ាល័យ។ ជាមួយនេះក៏មានការចូលរួមពីឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលខេត្ត ប្រធានមន្ទីរនានាក្នុងខេត្ត ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងខេត្ត អភិបាលទាំង៩ស្រុក ក្រុង និងមន្ត្រីគ្រឹះស្ថានមីក្រូ វ៉ាយ.អិល.ភី.ម.ក ទាំងអស់ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី