Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ក្រុមសភាជាតិកម្ពុជា-APF ចូលរួមកិច្ចប្រជុំប្រធានក្រុមសភាជាតិ APF តាមប្រព័ន្ធនិម្មិត

   ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ2024


នារាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២១:៣០នាទី ក្រុមសភាជាតិកម្ពុជា-APF ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃក្រុមសភាជាតិកម្ពុជា-APF តំណាងឱ្យក្រុមសភាជាតិកម្ពុជា-APF បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រធានក្រុមសភាជាតិ-APF នៃបណ្តាប្រទេស ជាសមាជិកប្រើភាសាបារាំង Parliamentary Assembly of the Francophone (APF) តាមប្រព័ន្ធនិម្មិត នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ដែលផ្សាយចេញពីទីក្រុងប៉ារីស ប្រទេសបារាំង។
កិច្ចប្រជុំបានប្រព្រឹត្តទៅរហូតដល់ម៉ោង ២៣:៣០នាទី ក្រោមអធិបតីភាពឯកឧត្តម Jacques Krabal អគ្គលេខាធិការសភាប្រើភាសាបារាំង ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-ព័ត៌មាននានាស្តីពី សេចក្តីសម្រេចដែលបានអនុម័តនៅឯកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃនៅទីក្រុង Libreville ប្រទេស Côte d’Ivoire កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២។
២-ការអំពាវនាវឲ្យមានបេក្ខភាពឈរឈ្មោះបោះឆ្នោតទទួលមុខងារ និងតួនាទីនៅក្នុងសភាប្រើភាសាបារាំងនាមហាសន្និបាតលើកទី៤៧ និងមហាសន្និបាតលើកទី៩ នៃសភាយុវជន ដែលនឹងប្រព្រឹត្តទៅខែកក្កដា ឆ្នាំ ២០២២។
៣-បច្ចុប្បន្នភាពនៃក្រុមសភាជាតិនីមួយៗ។
៤-ការត្រិះរិះពិចារណាក្នុងការរួមវិភាគទានរបស់ក្រុមសភាជាតិនីមួយៗនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃសភាប្រើភាសាបារាំងនាពេលអនាគត។
៥-ការសម្របសម្រួលរវាងក្រុមសភាជាតិ និងក្រុមឯកអគ្គរដ្ឋទូតវ័យក្មេងហ្រ្វង់កូហ្វូន ។
៦- គំរោងឯកអគ្គរដ្ឋទូតវ័យក្មេងហ្រ្វង់កូហ្វូន។
៧- បញ្ហាផ្សេងៗ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី