ឯកឧត្តម សុខ ឥសាន តំណាងដ៏ខ្ពស់ខ្ពង់សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខឯកឧត្តម ជា សុន ======= នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខឯកឧត្តម ជា សុន អតីតសមាជិកព្រឹទ្ធសភា ដែលបានវិលត្រឡប់មកពីការសម្រាកព្យាបាលជំងឺនៅប្រទេសថៃ នៅគេហដ្ឋានឯកឧត្តម ជា សុន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។