Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ប៉ុល លឹម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ2024

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
=======
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីឈ្វេងយល់លើការងារមួយចំនួនរួមមាន៖
១-ការផ្តល់សេវារដ្ឋបាល
២-ការងារអត្រានុកូលដ្ឋាន
៣-ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤-ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
៥-ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន
៦-មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់
៧-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងបញ្ហាប្រឈមនានា។
អង្គពិធីប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រធានក្រុមប្រឹក្សាខេត្ត ស្នងការរងខេត្ត លោកអភិបាលស្រុក និងលោក លោកស្រី ជាក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី