ឯកឧត្តម ប៉ុល លឹម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ នៅស្រុកសំឡូត ខេត្តបាត់ដំបង ======= នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិសរុបចំនួន ៧៣នាក់ នៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធលើការងារមួយចំនួនរួមមាន៖ ១-ការផ្តល់សេវារដ្ឋបាល ២-ការងារអត្រានុកូលដ្ឋាន ៣-ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៤-ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ៥-ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន ៦-មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ៧-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងបញ្ហាប្រឈមនានា។ អង្គពិធីបានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯក សំអូន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំឡូត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ស្នងការរងខេត្ត លោកអភិបាលស្រុក និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងមេភូមិ នៅស្រុកសំឡូត ខេត្តបាត់ដំបង៕