នាព្រឹក ថ្ងៃព្រហស្បតិ៍ 0៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី0៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានសមាសភាពចូលរួមចំនួន ១៥២នាក់ ។ ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ អង្គពិធីបានលើកឡើងនូវកង្វល់ បញ្ហាប្រឈម សំណូមពរជុំវិញប្រធានបទចំនួន៧ចំណុច ៖ ១-ការផ្តល់សេវារដ្ឋបាល ២-ការងារអត្រានុកូលដ្ឋាន ៣-ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៤-ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ៥-ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន ៦-មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ៧-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។