នាសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសាលប្រជុំសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំពិភាក្សាវាយតម្លៃ ការអនុវត្តផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ បានអញ្ជើញចូលរួមមានឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី ៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ប្លែក វារី សមាជិកក្រុមប្រឹក្សាខេត្ត សមាសភាពចូលរួមមាន ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។