នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម សួន លន់ សមាជិកគណៈកម្មការទី១០ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្ដម សត ណាឌីសមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អមដំណើរដោយលោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកប្រធានក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ស្ថិតក្នុងភូមិត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ សារុង១ រួមទាំងថវិកាមួយចំនួន ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បានបន្ដដំណើរចូលរួមក្នុងពិធីប្រគល់ផ្ទះ ១ខ្នង ជូនដល់គ្រួសារលោកយាយ បឹង ម៉ក់ អាយុ ៨២ឆ្នាំ ដែលមានទំហំ៤ × ៦ ធ្វើអំពីដែកប្រក់ស័ង្កសី និងបានឧបត្ថម្ភជូនលោកយាយនូវ សម្ភារៈមួយចំនួនរួមមាន អង្ករ ២០០គីឡូក្រាម មី២កេស ត្រីខ ២យួរ សារុង ៤ ទឹកសណ្ដែក ១កេស ទឹកដោះគោ ៥កំប៉ុង ស្ករស ១គីឡូក្រាម និងថវិកាមួយចំនួន ។