នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨ៈ៣០នាទីព្រឹក សមាជិកព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អញ្ជើញចូលរួមប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំASEP11 ដឹកនាំដោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំASEP11 នៅវិមានរដ្ឋសភា ———- កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន០៥គឺ៖ ១-មតិស្វាគមន៍របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានអង្គប្រជុំ ២-របាយការណ៍ដោយ ឯកឧត្តម ឡេង ប៉េងឡុង ប្រធានលេខាធិការដ្ឋានជាតិASEP11 ៣-ការចូលរួមមតិរបស់អង្គប្រជុំ លើការងារត្រៀមរៀបចំកិច្ចប្រជុំASEP11 ៤-បញ្ហាផ្សេងៗ ៥-មតិបូកសរុបរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានអង្គប្រជុំ។