Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ទានកាំ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយ មានជ័យ

   ថ្ងៃទី 3 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ទានកាំ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយ មានជ័យ ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់ឃុំរួច ឯកឧត្តម បានកោតសរសើរដល់ការដឹកនាំរបស់មេឃុំ ក្រុមប្រឹក្សាឃុំ និងសមត្ថកិច្ច បានធ្វើឱ្យឃុំមានការអភិវឌ្ឍរីកចំរើន ជាបន្តបន្ទាប់។ ទោះបីជានៅមានបញ្ហាប្រឈមខ្លះៗ អាជ្ញាធរត្រូវបន្តរួមគ្នាដោះស្រាយ ពិសេសត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងបង្កើនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ការងារភូមិ ឃុំ មានសុវត្ថិភាពអនុវត្តឱ្យបានម៉ឺងម៉ាត់ បន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យរៀនរស់តាមបែបគន្លងថ្មី ដោយអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ ក្នុងនេះឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវម៉ាស់ ចំនួន៧០០០ម៉ាស់ ដបបាញ់អាល់កុល ចំនួន៣ អាល់កុល ចំនួន១កាន និងម្នាក់ៗទទួលបានសៀវភៅមួយក្បាលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី