ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ បាននាំយកអំណោយចែកជូនកុមារដែលមានជីវភាពខ្វះខាត ________________ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយអង្គការសុបិនកុមារ បានអញ្ជើញនាំយកអង្ករ ២,២៥០គីឡូក្រាម មី ១៨កេស ត្រីខ ៣កេស និងថវិកាចំនួន ៧៥០,០០០រៀល ចែកជូនដល់ក្មួយៗ កុមារ និងគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ១៥០នាក់ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។