Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម មួង ប៉យ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៧ វត្ដក្នុងស្រុកវ៉ើនសៃ

   ថ្ងៃទី 31 ខែកក្កដា ឆ្នាំ2024

ឯកឧត្ដម មួង ប៉យ បាននាំយក នូវទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៧ វត្ដក្នុងស្រុកវ៉ើនសៃ
______________
នាព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្ដម មួង ប៉យ សមាជិកគណៈកម្មការទី៤ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ ឯកឧត្ដម មួង ប៉ាង អភិបាលរង នៃគណអភិបាលខេត្ដ ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ដ លោកនាយកធនធានមនុស្សសាលាខេត្ដ លោក ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្ដ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងក្រុមការងារខេត្ដចុះជួយស្រុកវ៉ើនសៃ បាននាំយក នូវទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ បច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៧ វត្ដ ដែលស្ថិតក្នុងស្រុកវ៉ើនសៃ ខេត្ដរតនគិរី ។ ក្នុងនោះមួយវត្ដទទួលបាននូវទានព្រះវស្សា១គូ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ មី១កេះធំ និងបច្ច័យ៤០០,០០០ រៀល ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី