នាព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្ដម មួង ប៉យ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណកម្មការទី៤ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនព្រះសង្សគង់ចាំព្រះវស្សានៅវត្ដសិលាគង្គា ហៅវត្ដអណ្ដូងមាស និងវត្ដឧត្ដមគិរីរតនារ៉ាម ហៅវត្ដញ៉ាង ស្ថិតនៅក្នុងស្រុកអណ្ដូងមាស ខេត្ដរតនគិរី ដោយក្នុងមួយវត្ដៗទទួលបាន ទៀនព្រះវស្សាមួយគូរ អង្ករ៥០គីឡូក្រាម មីមួយកេះធំ ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងបច្ច័យចំនួន៥០០,០០០រៀល៕ ដោយអមដំណើរ លោកជំទាវ ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ដ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។