ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ………………………………………… នាព្រឹកថ្ងៃ អាទិត្យ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភានិងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការធ្វើបច្ចុប្ប្ន្នភាព និងការប្តេជ្ញាចិត្តរបស់មូលដ្ឋានស្រុក ព្រះនេត្រព្រះ ឃុំ ភូមិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោក លោកស្រី ជាក្រុមប្រឹក្សាក្រុង សង្កាត់ និងមេភូមិផងដែរ។