Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
សភា​កម្ពុជា​ប្រជុំ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ ASEP11

   ថ្ងៃទី 24 ខែមិថុនា ឆ្នាំ2024

សភាកម្ពុជាប្រជុំត្រៀមរៀបចំកិច្ចប្រជុំ ASEP11
=======
នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម យ៉ែង សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាសមាជិកក្រុមការងារទទួលបន្ទុកជាសេនាធិការជូនអនុគណៈកម្មការទី១ ASEP11 បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ (ASEP11) ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានអនុគណៈកម្មការទី១ ASEP11 តាមរយៈប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាលល័យវិមានព្រឹទ្ធសភា។
កិច្ចប្រជុំបានដំណើរការដោយមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ ពិភាក្សាលើការស្នើសុំកាត់បន្ថយកិច្ចប្រជុំក្រុមពិភាក្សា(Panel Discussion) ចំនួន១ ក្នុងចំណោមកិច្ចប្រជុំក្រុមពិភាក្សាចំនួន៣នៃកិច្ចប្រជុំASEP11។
២-បញ្ហាផ្សេងៗ។
៣-មតិបូកសរុបរបស់ឯកឧត្តមប្រធានអង្គប្រជុំ។
សូមជម្រាបថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ASEP 11 នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី