ឯកឧត្តម ប៉ុល លឹម បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់រដ្ឋបាល ខេត្តបន្ទាយមានជ័យ
ថ្ងៃទី 3 ខែមិថុនា ឆ្នាំ2024
នាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៨ និង០០នាទី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បាននាំយកអំណោយមាន ទឹកបរិសុទ្ធចំនួន៥០កេស មីជាតិចំនួន៥០កេស ទឹកត្រីចំនួន២៥យួរ ទឹកស៊ីអ៊ីវចំនួន២៥យួរ អាកុលចំនួន៥០លីត្រ ម៉ាស់ចំនួន២,៥០០ម៉ាស់ និងសៀវភៅកម្រងច្បាប់ចំនួន៥ក្បាល ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យដែលកំពុងជួបការលំបាក ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ។