Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម សត ណាឌី បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​លោក​ចៅ​សង្កាត់ ​ក្រុម​ប្រឹក្សា​សង្កាត់ ​ពាក់​ព័ន្ធ​នឹង​ការអនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព និង​ការ​អនុវត្ត​វិធានការ​ក្រសួង​សុខាភិបាល

   ថ្ងៃទី 18 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និង លោកជំទាវ ឯម ផលាមុនី សមាជិកគណៈកម្មការទី១០ និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការអនុវត្តវិធានការសុខាភិបាលក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺ covid-19 ក្នុងមូលដ្ឋាន ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងឱកាសនោះ ឯកឧត្ដម និងលោកជំទាវ បានឧបត្ថម្ភនូវអង្ករ ៥០០គីឡូ ម៉ាស់ចំនួន ១១០ ម៉ាស់ និងថវិការ ៦៦០,០០០ រៀល ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី