នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាពប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៤ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកមេឃុំ ក្រុមប្រឹក្សាឃុំ និងដើម្បីស្ដាប់របាយការណ៍ ស្ដីពី (១) ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព (២) ការបង្ការទប់ស្កាត់ជំងឺ covid-19 នៅក្នុងមូលដ្ឋាន (៣) ការងារអភិវឌ្ឍន៍របស់ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្ដមបានឧបត្ថម្ភនូវថវិការ ចំនួន ៩០០,០០០ រៀល ដល់អង្គពិធី ។