Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សាក​សួ​រសុខ​ទុក្ខ ក្រុម​ប្រឹក្សា​ឃុំសារង្គ ឃុំផ្គាំ និងឃុំតាផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មាន​ជ័យ

   ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹក ថ្ងៃ សុក្រ ទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈ
កម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក លឿង សុភ័ក្រ្ត អភិបាលស្រុក ស្វាយចេក បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំសារង្គ ឃុំផ្គាំ និងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកប្រធានក្រុមប្រឹក្សាឃុំទាំងបី បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពី សកម្មភាពសំខាន់ៗ និងបញ្ហាប្រឈមរបស់ឃុំដែលបានអនុវត្តន៍កន្លងមក និងទិសដៅភារកិច្ចត្រូវបន្តសម្រាប់ឆ្នាំថ្មី។ បន្ទាប់មកឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធទាំងអស់​ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត​ក្នុងការបម្រើសេវាសាធារណៈ​ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរព្រមទាំងជំរុញ និងអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ឱ្យមាន​ប្រសិទ្ធិភាពខ្ពស់ ក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ នាពេលខាងមុខ។ នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ ប្រធានមណ្ឌលសុខភាព និងនាយកសាលាផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី