ឯកឧត្តម អន ស៊ុំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ គយម៉ែង ស្រុកមង្គលបូរី ខេត្ត បន្ទាយមាជ័យ
ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ2024
នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ គយម៉ែង ស្រុក មង្គលបូរី ខេត្ត បន្ទាយមាជ័យ។ បន្ទាប់ពីលោកប្រធានក្រុមប្រឹក្សាឃុំ បានធ្វើសេចក្តីរាយការណ៍អំពី ការរីកចំរើនថ្មី និងសកម្មភាពរបស់ឃុំ ដែលបានអនុវត្តន៍នៅពេលកន្លងមក ក្នុងឆ្នាំ២០២០ និងទិសដៅភារកិច្ចអនុវត្តន៍បន្តឆ្នាំ២០២១ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ព្រមទាំងជំរុញ និងអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុច ឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ នាពេលខាងមុខ។ នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ ប្រធានមណ្ឌលសុខភាពផងដែរ។