នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ឯកឧត្ដម មួង ប៉យ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៩ ឆ្នាំ នៃការបង្កើតសហគមន៍ និងតំបន់ទេសចរណ៍ (ទូកយោង និងអន្លុងព្រះ)។ កម្មវិធីនេះរៀបចំឡើងដោយ ភូមិសៀងសាយ ភូមិផាយ៉ាង និងអង្គការ ICC ដោយមានការចូលរួមពីលោក សៀង វ៉ាន់ អភិបាលរងស្រុកតាវែង លោកអធិការរងស្រុក លោកមេប៉ុស្ដិ៍ និងមានការចូលរួមពីសហគមន៍មកពីបណ្ដាខេត្តនានាដូចជា ៖ ខេត្ដព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។