គណៈកម្មការទី៤ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកោះកុង ======= នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា(គណៈកម្មការទី៤) ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរបស់ខេត្ត មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរមុខងារសាធារណៈ និងបញ្ហាប្រឈមនានាក្នុងខេត្ត និងការអភិវឌ្ឍមូលដ្ឋាន នៅសាលប្រជុំសាលាខេត្តកោះកុង។