ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកអភិបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងបានឧបត្ថម្ភនូវ មី២០កេះ ត្រីខ១០យួរ ដើម្បីផ្ដល់ដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កក្នុងស្រុកអង្គរជុំ ។ ជាមួយគ្នានោះឯកឧត្ដមបានបន្ដដំណើរចុះពិនិត្យទីតាំងសាងសង់ផ្ទះមួយខ្នងជូនដល់គ្រួសារក្រីក្រ នៅក្នុងភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។