នាព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ដែលជាសមត្ថកិច្ចរបស់គណៈកម្មការ ចំនួន ០២ រួមមាន ៖ ១-សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ២-សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ។ ៣-ស្ដាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវ ។