Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ បាន​អញ្ជើញ​អម​​ដំណើរ​​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន ហ៊ុន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ​និង​នាំ​អំណោយ​គ្រឿង​ឧបភោគ ​បរិភោគ​ថវិកា ជូន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​នៅ​ខេត្ត បន្ទាយ​មាន​ជ័យ

   ថ្ងៃទី 24 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៤ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះសួរសុខទុក្ខនិងនាំអំណោយគ្រឿងឧបភោគ បរិភោគថវិកា ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់

ដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ កម្មវិធីមានពីរកន្លែង

ទី១ : បរិវេណចំណុចទីទួលសុវត្ថិភាព(ផ្លូវជាតិលេខ៥ វាងក្រុងសិរីសោភ័ណ ) ភូមិបត់ត្រង់ ឃុំ បត់ត្រង់ ស្រុកមង្គលបូរី មានប្រជាពលរដ្ឋ

៥ ០០០គ្រួសារ
ទី២ : ផ្សារធំថ្មី បូរីជ័យ ២ ចំការតាដោក ភូមិ ចំការតាដោក ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី មានប្រជាពលរដ្ឋ ៥ ០០០គ្រួសារ សរុប ១០ ០០០គ្រួសារ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី