Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ បាន​ចូល​រួម​រៀប​ចំ​ពិធី​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ជូន​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ចំនួន​១០០​គ្រួសារ មក​ពី​៩ភូមិ ក្នុង​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ

   ថ្ងៃទី 28 ខែតុសា ឆ្នាំ2024

នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តមឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងអគ្គបញ្ជាការកងរថក្រោះ និងជាមេបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ លោក លី សារី អភិបាលរងខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មកា និងសាសនាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាមួយឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអគ្គនាយកក្រុមហ៊ុន ប៊ីម៉ារៀលអេស្ទេត និងសមាគមបេសកកម្មដំណឹងល្អ និងលោកជំទាវ រួមជាមួយសប្បុរសជន បានរៀបចំពិធីចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន១០០គ្រួសារ មកពី៩ភូមិ ក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី