នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគេនព្រះសង្ឃរួមមាន ទឹកសុទ្ធ ៥កេស មី ៥កេស ទឹកផ្លែឈើ ៣កេស ត្រីខ ៤យួរ និងបច្ច័យសម្រាប់កសាងវត្តចំនួន ៥៥៥,០០០រៀល ។ បន្ទាប់មកឯកឧត្តម ក៏បានអញ្ជើញទៅពិនិត្យមើលការសាងសង់វិឡាកុដដែលជាការផ្តួចផ្តើមរបស់ឧត្តមផ្ទាល់ នៅវត្តនាគវ័នរតនារាម ស្ថិតនៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។