នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៨ បានអញ្ជេីញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្ដឥសាន្ដរតនារាម (ហៅវត្ដភ្នំស្វាយ) ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី ។ ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវគ្រឿងបរិភោគមួយចំនួនទៅប្រគេនព្រះសង្ឃរួមមាន មី២កេស ភេសជ្ជៈ២កេស ទឹកសុទ្ធ៤កេស និងត្រីខ ៤យួរ ។