នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈ កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ លោកជំទាវ នួម សុភ័ណ ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីចែកអំណោយស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា ចំនួន១៧៦ គ្រួសារ នៅមជ្ឈមណ្ឌលអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ( តំបន់ដីការ៉េពីរ) ក្រោមអធិបតីភាព លោកជំទាវឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ មាល័យ កែ គឹមយ៉ាន។ អញ្ជើញរួមអមដំណើរមាន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត លោកឧត្តមសេនីយ៍ វរៈសេនីយ៍ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរនិង អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន។១គ្រួសារៗទទួលបាន ៖ -អង្ករចំនួន ២០គីឡូក្រាម -មីចំនួន ១កេះ -ទឹកសុីអុីវចំនួន ១យួរ -ទឹកត្រីចំនួន ១យួរ -មុងចំនួន ១ -ភួយចំនួន ១ និងថវិកា ១០.០០០៛ផងដែរ។