Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សត ណាឌី សមាជិកគណះកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមប្រចាំភូមិភាគទី៤ ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម សួន លន់ អនុប្រធានក្រុមប្រចាំភូមិភាគទី៤ ព្រឹទ្ធសភា និងជាសមាជិកគណះកម្មការទី១០ ព្រឹទ្ធសភា រួមដំណើរដោយលោកស្រី អភិបាលរងស្រុកសូទ្រនិគម បានចុះជួបសំណេះសំណាលជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកប្រធានប៉ុស្តិ ស្មៀនឃុំ ក្នុងមូលដ្ឋានឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប

   ថ្ងៃទី 7 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមប្រចាំភូមិភាគទី៤ ព្រឹទ្ធសភា និងជាសមាជិកគណះកម្មការទី១០ ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម សត ណាឌី សមាជិកគណះកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមប្រចាំភូមិភាគទី៤ ព្រឹទ្ធសភា រួមដំណើរដោយលោកស្រី អភិបាលរងស្រុកសូទ្រនិគម បានចុះជួបសំណេះសំណាលជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកប្រធានប៉ុស្តិ ស្មៀនឃុំ ក្នុងមូលដ្ឋានឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីសិក្សាឈ្វេងយល់ដូចជា៖
១.ផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
២.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ។
៣.ការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺផ្សេងៗក្នុងមូលដ្ឋាន ។
៤.ការផ្តល់ប័ណ្ណសមធម៌ក្រីក្រ ។
នាក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ ១០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រម៉ាមួយ,សាប៊ូលាងដៃ និងថវិកាមួយចំនួន និងកម្លាំងនគរបាលព្រមទាំងប្រជាការពាភូមិ ១៥នាក់ ទទួលបានថវិកាមួយចំនួនផងដែរ ។ ទន្ទឹមគ្នានោះដែរ ឯកឧត្តម សត ណាឌី បានបន្តដំណើរជួបអភិបាលរងស្រុកអង្គរជុំបានប្រគល់ជូនម៉ាស់ ១០ប្រអប់(៥០០ម៉ាស់) សាប៊ូលាងដៃ ១០០ដុំ អាកុល ៣០លីត្រ សម្រាប់ស្រុកប្រើប្រាស់ ។

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី