Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ក្នុងក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 29 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ក្នុងក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមានអ្នកចូលរួមចំនួន ៧៧នាក់។
អង្គពិធីបានប្រព្រឹត្តទៅដោយមានមតិស្វាគមន៍របស់លោកអភិបាលស្រុកអូរជ្រៅ ការផ្តល់មតិតម្រង់ទិសរបស់ឯកឧត្តម ប៉ុល លឹម លើប្រធានបទចំនួន០៥ចំណុច៖ ១.ការផ្តល់សេវារដ្ឋបាល ២.ការងារអត្រានុកូល-ដ្ឋាន ៣.ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន ៤.មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ៥.ការអនុវត្តគោលនយោ-បាយភូមិ ឃុំមានសុវត្ថិភាព និងការថ្លែងបើកនៃអង្គពិធី។ នៅសាលប្រជុំសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី