នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភានិងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមដង្ហែសពឧបាសកព្រឹទ្ធាចារ្យ ជ័យ វុន ត្រូវជាឪពុកក្មេក ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឪពុកបង្កើតលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ទៅ តម្កល់នៅលើមេរុខាងមុខគេហដ្ឋាននៃសព ស្ថិតនៅភូមិផាស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ក្បែរវត្តហ្លួងស៊ីសុវត្ថិរតនារាម ខេត្តបន្ទាយមានជ័យ។