ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីដាំដើមក្ងោកថែរក្សាបរិស្ថាន ដើម្បីកែលម្អសោភ័ណភាពទីក្រុងស្អាត នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោកជំទាវ នួន សុភ័ណ ឯកឧត្ដម អ៊ី ឡុង សមាជិកា សមាជិករដ្ឋសភា ឯកឧត្តម សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ក្រុមប្រឹក្សាក្រុង និងមន្រ្តីរាជការ ប្អូនៗ ស្ម័គ្រចិត្ត សង្គមស៊ីវិល យុវជន កាយរិទ្ធ និងកាកបាទក្រហម ។