ឹឹ
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកប្រចាំក្រុមភូមិភាគទី៤ និងជាសមាជិកគណៈ កម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកប្រចាំក្រុមភូមិភាគទី ៤ និងជាសមាជិកគណៈ កម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធានប៉ុស្តិ នៅសាលាឃុំ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដើម្បីស្វែងយល់ពីការងារផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំង ការ អភិវឌ្ឍគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការងារទប់ស្កាត់ជំងឺកូវីត ១៩ រួមទាំងការងារផ្តល់ថវិកាជូន ដល់បងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ក្រីក្រ។ ទន្ទឹមនឹងនោះឯកឧត្តមបានផ្តល់ថវិកាក្នុងម្នាក់ៗចំនួន២០ ០០០រៀល ។