នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសណ្តាន់ រួមដំណើរដោយក្រុមការងារចុះជួយសង្កាត់ទឹកវិល ចៅសង្កាត់ ចៅសង្កាត់រង ស្មៀន និងពុទ្ធបរិស័ទចំណុះជើងវត្ត ។ គ្រឿងឧបភោគបរិភោគសម្រាប់ប្រគេន ព្រះសង្ឃមានដូចជា ទៀនវស្សា ១គូ មី ២កេស ក្រូច ១កេស ទឹក ១កេស អង្ករ ១ការ៉ុង ៥០គីឡូក្រាម) ទឹកស៊ីអុីវ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន ៨០០.០០០រៀល ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។