នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិភាក្សាអំពីរបាយការណ៍សង្ខេបអំពីសកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋានចាប់ផ្តើមនីតិកាលទី៤ រហូតមកដល់់ខែមិថុនា ឆ្នាំ២០២០ និងទិសដៅការងារសម្រាប់ចន្លោះសម័យប្រជុំព្រឹទ្ធសភា ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា៕