ឯកឧត្តម អន ស៊ុំ លេខាធិការគណ:កម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែទៀនវស្សាប្រគេនព្រះសង្ឃចំនួន៥០វត្ត និងបច្ច័យក្នុងមួយវត្តៗទទួលបាន ១.១០០.០០០ រៀល ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ មាល័យ កែ គឹមយ៉ាន កម្មវិធី បុណ្យ នេះ ប្រារព្ធ ឡេីងនៅវត្តប្រាសាទស្រះកណ្តាល(ហៅវត្តខ្ចាស់ ) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃ ទី៣ ០ ខែមិថុនា ឆ្នាំ២០២០ ។