ព្រឹកថ្ងៃអាទិត្យ ទី ២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំ ភូមិភាគទី៤ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក ព្រឹទ្ធាចារ្យ ជ័យ វុន ត្រូវជាឪពុកក្មេករបស់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ត្រូវជាឪពុកបង្កើតរបស់លោកជំទាវ ជ័យ ណារី បានទទួលមរណភាព នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១:១៤ នាទី រំលងអាធ្រាត ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។