នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពាននាគឆ្លងស្ទឹង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះ ឯកឧត្តម អន ស៊ុ បានចូលរួមថវិកា១០០$ និងឯកឧត្តម ឈើយ ចាន់ណា ថវិកា ១លានរៀល ដើម្បីរួមចំណែកការជួយសាងសង់ស្ពាននាគនេះផងដែរ ។