ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានក្រុម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុម ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ចំនួន០៤ ៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។ ២-សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ៣-សេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ។ ៤-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅសាលប្រជុំគណៈកម្មការទី៤ អគា D1 ព្រឹទ្ធសភា ។