កាលពីថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋ លេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិក សមាជិការដ្ឋសភា អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ស្ថិតនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។