នាព្រឹកថ្ងៃសៅរ៍ ៣ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀន និងលោកមេបុស្តិ៍ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងយល់
-វិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត ១៩ (Covid-19) ក្នុងសហគម -ការអនុវត្ត វិធានការណ៍រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក -ការងារ ពាក់ព័ន្ធនឹងអាជ្ញាធរអប្សារា – ការងារ ពង្រឹងសន្តិសុខក្នុងមូលដ្ឋាន ជាកិច្ចបញ្ចប់ឯកឧត្តមបានឧបត្ថម្ភជូនក្រមាម៉ាស់ សាប៊ូលាងដៃ និងថវិកា ៣០,០០០រៀល ក្នុង ០១នាក់ៗ (សរុប ១២នាក់ ) ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។