Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សត ណាឌី ជួបសំណេះសំណាលជាមួយគ្រួសារដែលរងគ្រោះដោយអគិ្គសភ័យនៅ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប

   ថ្ងៃទី 24 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ១ កើត ខែជេដ្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរដោយអភិបាលស្រុក អភិបាលរងស្រុក អធិការនបាលស្រុក ក្រុមប្រឹក្សាឃុំ បានជួបសំណេះសំណាលជាមួយគ្រួសារដែលរងគ្រោះដោយអគិ្គសភ័យនៅ ក្នុងភូមិសាស្រ្ត ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប និងបានពិនិត្យទីតាំងដើម្បីសាងសង់ផ្ទះជូនពួកគាត់ស្នាក់នៅ ដោយក្នុងនោះឯកឧត្តមបានផ្ដល់ជូន អង្ករ ៥០គីឡូ មី ២កេស ស្មើនឹង (១០០កញ្ចប់) ទឹកត្រី ១យួរ ទឹកស៊ីអីុវ ១យួរ សារុង៣ ក្រម៉ា៥ សាប៊ូ ៦ដុំ និងថវិកា ២០០.០០០រៀល ស្ថិតនៅឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី