នារសៀលថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះពិនិត្យស្ថានភាពការដាំដុះដំណាំផ្សេងៗ និងការរងផលប៉ះពាល់ពីខ្យល់បន្រ្តាក់ធ្វើឲ្យខូចខាតផ្ទះ ២៦៥ខ្នង របស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះ ឯកឧត្តមបានជួយឧបត្ថម្ភស័ង្កសី ១០០សន្លឹក ស្មើទឹកប្រាក់១,១០០,០០០រៀល ដល់មេឃុំទួលពង្រ និងបានជួយឧបត្ថម្ភថវិកាជូនប្រជាការពារ២០នាក់ មួយនាក់ៗ ទទួលបានថិវកាចំនួន១០,០០០រៀល ផងដែរ។