Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុ លេខាគណៈកម្មការទី៤ ព្រឹទ្ធសភា បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគួមមានអង្ករ មី ទឹកក្រូច ទឹកសុទ្ធ ទឹកសុី ទឹកត្រី ជូន​ដល់​មណ្ឌល​ចត្តា​ឡី​ស័ក​ក្រុង​សិរីសោភ័ណ

   ថ្ងៃទី 15 ខែមេសា ឆ្នាំ2024

ព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុ លេខាគណៈកម្មការទី៤ ព្រឹទ្ធសភាឯកឧត្តម ឈើយ ចាន់ណា លេខាគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោក អុិន ជំនោរ ប្រធានអង្គការកម្ពុជា នៃក្តីសង្ឃឹម និងលោកស្រី បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគួមមានអង្ករ មី ទឹកក្រូច ទឹកសុទ្ធ ទឹកសុី ទឹកត្រី ជូនដល់មណ្ឌលចត្តាឡីស័កក្រុងសិរីសោភ័ណ ទីតាំងនេះជារបស់ខេត្តផងដែរ មណ្ឌលចត្តាឡីស័កស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងកងកំលាំងមានសមត្ថកិច្ចឈរជើងព្រំប្រទល់អូរញ្ញ ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី