នាព្រឹកថ្ងៃ ច័ន្ទទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាគណៈ កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ លោក អុិន ជំនោរ ប្រធានអង្គការកម្ពុជា នៃក្តីសង្ឃឹមនិងក្រុមការងារយុវជនខេត្ត បានអញ្ជើញនាំយកអំណោយគ្រឿងឧបភោគ បរិភោគរួមមានអង្ករ មី ទឹកក្រូច ទឹកសុទ្ធ ទឹកសុី ទឹកត្រី ជូនដល់កងកំលាំងមានសមត្ថកិច្ចឈរជើងទីតាំងព្រំប្រទល់ទឹកជោរក្រឡាញ់ ផ្លូវជាតិលេខ៦ រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ និងមណ្ឌលចត្តាឡីស័កស្រុកភ្នំស្រុក មណ្ឌលចត្តាឡីស័កស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងតាមវិទ្យាល័យ។