នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០នាទី ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ។