Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ អញ្ជើញចូលរួមក្នុងពិធីឆ្លងមហាបុណ្យផ្កាប្រាក់សាមគ្គីមូលនិធិជួសជុលប្រសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 4 ខែមីនា ឆ្នាំ2024

កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីឆ្លងមហាបុណ្យផ្កាប្រាក់សាមគ្គីមូលនិធិជួសជុលប្រសាទបន្ទាយឆ្មារ ដែលបានផ្តួចផ្តើមធ្វើឡើងដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីរាជការស្រុក ក្រុង ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ។ សម្រាប់ពិធីឆ្លងមហាបុណ្យផ្កាប្រាក់មូលនិធិជួសជុលប្រាសាទបន្ទាយឆ្មារសរុបថវិកាចំនួន ២៥ម៉ឺនដុល្លារ ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី