កាលពីរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី ឯកឧត្តម សត ណាឌី សមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលេីកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តិតនៅសណ្ឋាគារសុខាសៀមរាបប ខេត្ត សៀមរាប ។