Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម អន ស៊ុំ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 12 ខែមីនា ឆ្នាំ2024

ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសភា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុកទាំង៩ មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប​ សរុប ប្រមាណជាង៧៧០នាក់​ ស្រី១២១ ស្ថិតនៅសាលប្រជុំ​ធំ​ សាលាខេត្តបន្ទាមានជ័យ​ នាព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ។

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី